Orkide Development ធ្វើបច្ចុប្បន្នភាពនៃដំណើរការសាងសង់ គម្រោងគេហដ្ឋានវិមានវីឡាដ៏ស្កឹមស្កៃ Orkide The Palace ក្នុងទីក្រុង Orkide the Botanic City ផ្លូវជាតិលេខ ៦A


12 Dec 2022

(ភ្នំពេញ)៖ អាកាសធាតុដ៏ត្រជាក់ ខ្យល់ធ្លាក់រសៀកៗ ក្នុងបរិយាកាសដ៏ឧឡារឹកនៅឯរោងវេទិកាដ៏ស្រស់ស្អាតតុបតែងដោយផ្កាភ្ញីស្គុះស្គាយ លាយជាមួយការដាក់តាំងបង្ហាញម៉ូដគេហដ្ឋានវិមានវីឡាដ៏ស្កឹមស្កៃ ៣ ប្រភេទ ក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ Orkide បានធ្វើបច្ចុប្បនភាពអំពីដំណើរការនៃការសាងសង់គម្រោងគ្រាប់ពេជ្ររបស់ខ្លួនដែលមានឈ្មោះថា Orkide The Palace ទៅកាន់ភ្ញៀវកិត្តយសកំពូលៗប្រមាណជាង ២០០នាក់ អោយបានជ្រាបអំពីគម្រោងមួយនេះ។

https://orkidevilla.com.kh/storage/images/news/Ebtu5sfGGR4eHMbe1doLgX0lGkK63Nuko7YASdZE.jpeg

លោក គ្រួច សុភត្រ្តា នាយកចាត់ការទូរទៅនៃក្រុមហ៊ុន Orkide Development បាននិយាយថា «មកទល់បច្ចុប្បន្ននេះ គម្រោងOrkide The Palace ក្នុងទីក្រុង Orkide  The Botanic City បានចាប់ផ្តើមដំណើរការសាងសង់ហើយ ក្រោយចុះកិច្ចសន្យាជាមួយក្រុមហ៊ុនដៃគូរសាងសង់រួចមក»
https://orkidevilla.com.kh/storage/images/news/zFOioKB4VaBbV3bkmzOrFKwVEedOpB6xXmKp11hA.jpeg

លោកបន្តទៀតថា ក្រុមហ៊ុនដៃគូកំពុងសាងសង់បុកគ្រឹះជាជំហ៊ានដំបូង ដែលបច្ចុប្បន្ននេះសម្រេចប្រមាណជា ៥០% ហើយទៅលើផ្នែកនេះ រីឯផ្នែកផ្សេងៗបន្តទៀតនឹងដំណើរការទៅមុខ ដោយមិនមានការពន្យារពេលអ្វីទាំងអស់ទៅតាមផែនការដែលបានគ្រោងទុក។ 

លោក សុភត្រ្តា ក៏បង្ហើបអោយដឹងផងដែរ ពីផែនការនៃការនាំមកនូវដៃគូរផ្សេងៗ ដូចជាសាលារៀនអន្តរជាតិផ្តល់ជូននូវការអប់រំដល់កូនតូចៗ ម៉ាតផ្គត់ផ្គង់តម្រូវការទំនិញ និង ម្ហូបប្រចាំថ្ងៃ ភោជនីយដ្ឋានម៉ាកល្បីៗ ហាងកាហ្វេ ផាប់ ក្លឹបហាត់ប្រាណ សួនច្បារស្រស់បៃតង និង បឹងសិប្បនិមិត្តដ៏ស្រស់ត្រកាល ដើម្បីបំពេញនូវតម្រូវការសព្វជ្រុងជ្រោយរបស់ពលរដ្ឋដែលរស់នៅក្នុងទីក្រុង អ័រគីដេ ឌឹបូតានិច ស៊ីធី ទាំងមូល។
https://orkidevilla.com.kh/storage/images/news/B9Fc01VbbfHTnrFjgHKNuKH76fowciW4zjs5TbkW.jpeg

https://orkidevilla.com.kh/storage/images/news/1WWI5aMcOr4iXNNeglAwsqaeaLiNiQOI5FqQ2nwG.jpeg

https://orkidevilla.com.kh/storage/images/news/nqRjpV0GGbAv3pZRKi9CcYUDJvDDVPqt3zUHxfh7.jpeg

ដោយឡែកលោកក៏បានប្រកាសផ្តល់ជូននូវកម្មវិធីពិសេសដល់ លោក លោកស្រី ដែលចាប់អារម្មណ៍ចង់បំពេញក្តីស្រម៉ៃរស់នៅក្នុងគេហដ្ឋានវិមានវីឡាដ៏ស្កឹមស្កៃរបស់ Orkide The Palace ដោយគ្រាន់តែកក់ទិញវិមានវីឡានេះ នឹងទទួលបាននូវរថយន្តទំនើបម៉ាក Ford XLT 2023 ឬមាសសុទ្ធ 24K ភ្លាមៗផងដែរ។
https://orkidevilla.com.kh/storage/images/news/uTirajWREKQdrVWNDL4dJzKMaxjrKncZAflSFiBD.jpeg

https://orkidevilla.com.kh/storage/images/news/9Pqqex4BlgrYlZFnLn9UgLscyrGgTeZlfPgVar2Y.jpeg

https://orkidevilla.com.kh/storage/images/news/krnWgrrsC0Zt1TY0xhO213bA48ZAluUIQiQPMBY9.jpeg