ជំនួបសំណេះសំណាល រវាងថ្នាក់ដឹកនាំក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន ជាមួយកម្មករ និយោជិត ប្រមាណជាង ១៤០០នាក់


26 May 2022

ថ្នាក់ដឹកនាំក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន និង លោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោ នាយករដ្ឋមន្រ្តី និង ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ នេះ បានអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត សរុបប្រមាណជាង ១៤០០ នាក់។ ពិធីនេះត្រូវបានប្រារព្ធឡើងនៅក្នុងគម្រោង អ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ ។

លោក ឃ្លាំង ហួត បានមានប្រសាសន៍ថា៖ “ក្នុងនាមគណ:អធិបតី បានអញ្ជើញមានមតិសំណេះសំណាលជាមួយនឹង កម្មករ និយោជិត ដោយបានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមការដឹកនាំរបស់សម្តេច ប្រទេសជាតិមានសុខសន្តិភាពពេញលេញដូចសព្វថ្ងៃ សម្តេចបានលះបង់ ដោយយកអាយុជីវិតជាដើមទុន ដើម្បីឯកភាពប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ដោយសារនយោបាយឈ្នះៗរបស់សម្តេច។
លោកបានបញ្ជាក់ទៀតថា នៅកម្ពុជាមានសុខសន្តិភាព ហើយឈានទៅរកការបោះឆ្នោត ឃុំ សង្កាត់ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ដោយមានគណបក្សចំនួន១៦ ចុះបញ្ជីប្រកួតប្រជែង សង្ឃឹមថាបងប្អូន កម្មករ និយោជិត ដែលកំពុងមានវត្តមាននៅទីនេះ នឹងគៀងគរ បងប្អូនកូនក្មួយ និងគ្រួសារ ក្នុងភូមិ ក្នុងមូលដ្ឋាន ធ្វើការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាបាននូវសុខសន្តិភាព និងសូមគាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រីជារៀងរហូត ព្រោះមានសន្តិភាព ទើបយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ ។