ដឹប៊ូ តានិច ផាលេស ម៉ូតផ្ទះដ៏ប្រណីតគ្មានពីរប្រកបដោយភាពរស់រវើក ស៊ីវីល័យ គួរឱ្យចង់រស់នៅ


26 Jul 2021

(ភ្នំពេញ)៖ គម្រោងថ្មី ដឹប៊ូតានិច ផាលេស ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនអ័រគីដេ ឌីវែលឡុបម៉ិននឹងធ្វើការបើកលក់ក្នុងពេលឆាប់ៗខាងមុខនេះ មានទីតាំងនៅក្នុងគម្រោងដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ ជាទីតាំងដ៏ល្អបំផុតសម្រាប់ការរស់នៅ។

http://orkide.com.kh/storage/images/news/uY9503OzKa50vGvO14M3rzXzPEOn8OU2plepuvlh.jpeg

http://orkide.com.kh/storage/images/news/w0l1KyHU4sYsbG6T690FMjfWeQkns99yIl9m4JWL.jpeg

គម្រោងនេះ នឹងនាំមកជូនលោកអ្នកនូវការរស់នៅតាមបែបផែនជីវិតថ្មី ប្រកបដោយភាពរស់រវើក ស៊ីវីល័យ និងជាពិសេសគឺសម្រាប់អ្នកដែលត្រូវការ ការរស់នៅបែបឯកជនភាពផ្ទាល់ខ្លួនអមដោយម៉ូតផ្ទះដ៏ល្អឥតខ្ចោះ ៣ប្រភេទគឺ៖

១៖ វីឡាទោល ដឹ អ៊ីមប្រ៊េស លេក (The Empress Lake) នៅជាប់បឹងប៊ូតានិច ដែលអាចទស្សនាផ្ទៃបឹង ដ៏ស្រស់ស្អាត ប្រកបទៅដោយបរិយាកាសដ៏ស្រស់បំព្រង

២៖ វីឡាទោល ដឹ អ៊ីមប្រ៊េស (The Empress) អតិថិជនអាចរីករាយជាមួយសួនច្បារដ៏ស្រស់ស្អាត អមដោយផ្កាគ្រប់ប្រភេទ និងចម្រុះពណ៌ នៅចំពីមុខគេហដ្ឋានរបស់លោកអ្នក

៣៖ វីឡាភ្លោះ ដឹ អ៊ីមប្រ៊េស (The Empress Twin) ម៉ូតផ្ទះត្រូវបានរចនាដោយមានការច្របាច់បញ្ចូលគ្នានូវសិល្បៈ

រចនាបថនាយុគសម័យដើម នឹងរចនាបទនាពេលបច្ចុប្បន្ន ដើម្បីបង្កើតជាលំនៅដ្ឋាន ដ៏សាកសមបំផុតសម្រាប់គ្រួសារគ្រប់ជំនាន់។ ម៉ូតផ្ទះទាំងនេះ ត្រូវបាន រៀបចំឡើងដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីធានាបាននូវគុណភាព សោភណ្ឌភាព និងផាសុខភាពខ្ពស់។

http://orkide.com.kh/storage/images/news/oO0OYBVq3D3memLbrMv9vUgnLkGy0Kg6DSiIH52x.jpeg

http://orkide.com.kh/storage/images/news/LCR85zbFORy1OeMFXMoehF4lwXEcuWYb6l9RnGF5.jpeg

http://orkide.com.kh/storage/images/news/i3cjF3Op5jDhrn0bSm1EjOXMdt5fngNsnvRRl6gS.jpeg
គម្រោងដឹប៊ូតានិចផាលេស នឹងបើកលក់មុនសម្ពោធគម្រោងនាថ្ងៃទី៣០ខែកក្កដាខាងមុខនេះ ជាមួយនឹងការផ្តល់ជូនយ៉ាងពិសេសពុំធ្លាប់មានពីមុនមក៕

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញមកសាកសួរព័ត៌មាននៅការិយាល័យលក់ផ្ទាល់ ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ៖ 098 73 3333

http://orkide.com.kh/storage/images/news/gZ6SKAZ7tG7SSGyDbSw7R0072dKzxhBy6RUgeC4M.jpeg